ស្វាយរៀងៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពីសមត្ថកិច្ច និងអាជ្ញាធរដែនដី បានចុះទៅអាជីវកម្មផលិតមីមួយកន្លែង និងបានធ្វើការបង្ហាញអំពីលទ្ធផល ដែលអគ្គនាយកដ្ឋានកាំងកុង បានបញ្ចូនទៅពិសោធន៍មុខទំនិញចំនួន ៣ មុខ រួមមាន៖ មី ស្ពៃតឿ និងទឹកស៊ុប ដែលបានបណ្តាលឲ្យពុលបុគ្គលិក ២៥ នាក់នៅខារ៉ាអូខេ «ហ្វាងថាងល៊ាំងហ្វាន់ស័រ» នៅក្រុងបាវិត ខេត្តស្វាយរៀង។
ជាលទ្ធផលពុំឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ឡើយ។ បន្ទាប់មកមន្ត្រីជំនាញយើងបានចុះពិនិត្យផ្ទាល់ដល់ទីតាំងហាងខារ៉ាអូខេ «ហ្វាងថាងលាំងហ្វាន់ស័រ» ឃើញថាកន្លែងចំអិនអាហារគ្មានអនាម័យ និងមានធូលីហុយពីការដ្ឋានសំណង់ក្បែរនឹងហាងដែលបង្កដល់សុវត្ថិភាពម្ហូបអាហារ ដូចនេះមន្រ្តីយើងបានឲ្យម្ចាស់ហាងធ្វើកិច្ចសន្យាកែរលំអរអនាម័យនិងបិទកុំអោយមានធូលីហ៊ុយចូល បើមិនអនុវត្តន៍សមត្តកិច្ចនឹងផ្អាកអាជីវកម្មខារ៉ាអូខេខាងលើ។
សូមបញ្ជាក់ថាផងដែរថា នៅខារ៉ាអូខេនេះ កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅខារ៉ាអូខេ «ហ្វាងថាងលាំងហ្វាន់ស័រ» បាននាំគ្នាហូបមី ដោយបានឆុងជាមួយទឹកធម្មតា និងលាយស្បៃតឿ ស្រាប់តែមួយសន្ទុះក្រោយមក មានអាការៈមិនស្រួលខ្លួន ដោយអ្នកខ្លះវិលមុខ ក្អួតចង្អោរ រាករុស ថប់ដង្ហើមជាដើម ត្រូវបានមេការខារ៉ាអូខេខាងលើ បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅក្លីនិកឯកជនមួយកន្លែងនៅក្រុងបាវិត៕
មតិយោបល់