ទីក្រុងតូក្យូ៖អ្នកជំនាញនិងអ្នកឃ្លាំមើលដែនសមុទ្ររបស់ជប៉ុនបានរាយការណ៍ថាកាលពីថ្ងៃពុធម្សិលមិញនៅត្រង់តំបន់មួយនៅភាគខាងត្បូងឆ្ងាយពីប្រទេសជប៉ុនមានហេតុការណ៍ផ្ទុះភ្នំភ្លើងមួយដែលនៅក្រោមសមុទ្រហើយនៅទីបញ្ចប់វាបានបន្សល់ទុកនូវកូនកោះមួយ។
កូនកោះដែលបានសល់ពីកំទេចផេះនិងដីដែលផ្ទុះចេញពីភ្នំភ្លើងនៅបាតសមុទ្រនោះមានប្រវែងប្រមាណជា 200 ម៉ែត្របណ្តោយហើយវាស្ថិតនៅនឹងក្បែរកោះមួយដែលមានឈ្មោះ Bonin Island ជាកោះដែលមិនសូវជាមានអ្នកស្គាល់នោះឡើយ។ទូរទស្សរបស់ជប៉ុនជាច្រើនបានចេញផ្សាយពីព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះក្រោយពេលទទួលបានការរាយការណ៍ពីសំណាក់ឆ្មាំអ្នកឃ្លាំមើលដែនទឹករបស់ជប៉ុនបានផ្តល់ព័ត៌មានហើយនឹងក្រោយពេលអ្នកជំនាញបានបញ្ជាក់ថាវានឹងអាចបន្សល់ទុកជាកូនកោះមួយផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/Volcano4_zps253f69c7.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Volcano5_zps349a330a.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Volcano1_zps1132d11c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Volcano3_zps43dbd973.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Volcano2_zps9a027ab2.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់