សៀមរាបៈ កាលពីវេលាម៉ោង ១០ និង ១០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មន្ត្រីជំនាញ បានឆែកឆេរឃើញសារធាតុញៀនប្រភេទ មេតំហ្វេតាមីន ប្រមាណ២៧.៣០ គីឡូក្រាម ក្នុងកាបូបធ្វើដំណើរ ជនជាតិថៃចំនួន ២នាក់ អំឡុងពេលត្រៀមចញដំណើរ ទៅប្រទេសហ្វីលីពីន តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់