ព័ត៌មានជាតិ

ចុម! គ្រាន់តែគ្មានកញ្ចក់មើលក្រោយ មិនពាក់មួកសុវត្ថិភាព សមត្ថកិច្ចឃាត់ឲ្យឈប់បែរជាចុះរត់ចោលម៉ូតូ

កំពង់ឆ្នាំងៈ ក្រុមល្បាត ចល័តត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើប្រតិបត្តិការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ៥ ចំណុចមុខស្ថានីយ៍ប្រេងតេលា ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានធ្វើការឃាត់ម៉ូតូចំនួន ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខពោធិ៍សាត់1E-9292 គ្មានកញ្ចក់មើលក្រោយ អ្នកបើកបរមិនពាក់មួកសុវត្ថិភាព ប៉ុន្តែពេលឈប់ម្ចាស់ម៉ូតូបានរត់គេចខ្លួនចោលម៉ូតូ។

ក្រោយការត្រួតពិនិត្យលើម៉ូតូ ឃើញមានបន្សល់ទុក ឧបករណ៍ជក់គ្រឿងញៀន ទូរស័ព្ទដៃ ១គ្រឿង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ១សន្លឹក (ក្រោមកែបម៉ូតូ) ស្លាកលេខម៉ូតូពុំមានក្នុងប្រព័ន្ធទិន្នន័យគ្រប់គ្រងទេ ។

ម៉ូតូខាងលើបានយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់