ព្រះសីហនុៈ បុគ្គលិកកាស៊ីណូដាយមិនស៊ីសាខាទី២ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ទាំងជនជាតិខ្មែរ និងជនជាតិចិន នៅវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៩នេះ នាំគ្នារកអន្តរាគមន៍ជួយដោះស្រាយ បញ្ហាថាខាងក្រុមហ៊ុនកាស៊ីណូមិនបានបើកប្រាក់ខែអោយដែលតាមការអះអាងពីបុគ្គលិកអ្នកបម្រើការថា ថៅកែចិន រត់ចោល ហើយរកអ្នកទទួលខុសត្រូវបន្តមិនទាន់ឃើញទៀត។ ភ្លាមៗ ខាងមន្ត្រីជំនាញមន្ទីរការងារខេត្ត បានចុះទៅដល់កាស៊ីណូនេះ និងកំពុងធ្វើកិច្ចការដោះស្រាយ៕

មតិយោបល់