ព័ត៌មានជាតិ

បិសាច​ក្រហម​ចុះ​កុងត្រា​ជា​មួ​នឹង Adidas ១០ ឆ្នាំ​ក្នុង​តម្លៃ ៧៥០ លាន​ផោន​

បិសាច​ក្រហម Manchester United បានបញ្ជាក់​ថា​ពួកគេ​បាន​យល់ព្រម​ជា​មួយ​កិច្ចព្រមព្រៀង ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ដ៏​ធំ​បំផុត លើ​ពិភពលោក Adidas ដោយ​ចំនួន​ទឹកប្រាក់ ៧៥០ លាន​ផោន​។​នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន theguardian ។​

​ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់ កាលពី​សប្តាហ៍​កន្លងទៅ ឲ្យដឹងថា បច្ចុប្បន្នកាល ក្រុម Nike បញ្ចប់​ទំនាក់ទំនង​ជា​មួយ​នឹង​បិសាច​ក្រហម ។​
​ករណី​យល់ព្រម​នេះ​ត្រូវ​ធ្វើឡើង​ចំនួន ១០ ឆ្នាំ ដែល​យើង​នឹង​បាន​ឃើញ Adidas បំបែក​កំណត់ត្រា ដោយ​ផ្តល់ឲ្យ ៧៥ លាន​ផោន ក្នុង​មួយ​ឆ្នាំ ដោយ​មុន​ឲ្យ​ក្លិប Real Madrid ត្រឹមតែ ៣១ លាន​ផោន ក្នុង​មួយ​ឆ្នាំ​តែប៉ុណ្ណោះ ។​

​នេះ​មិនមែន​ជា​លើក​ទី ១ នោះទេ ដែល​បិសាច​ក្រហម ចុះ​កុងត្រា ជាមួយនឹង​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ កីឡា Adidas ដោយ​ចុង​ក្រោយ​ធ្លាប់​ចុះ​កុងត្រា​ជាមួយនឹង​គ្នា កាលពី​ឆ្នាំ ១៩៩១ – ១៩៩២ ជាមួយនឹង​ក្រុមហ៊ុន អាល្លឺម៉ង់ ៕​
Manchester United

មតិយោបល់