ព័ត៌មានជាតិ

កូរ៉េខាងជើង​ត្រៀម​សា​ល្បង​បរមាណូ​លើក​ទី​៤

​ក្រសួង​ការពារ​ប្រទេស​កូរ៉េខាងត្បូង គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២២ មេសា ថា កូរ៉េខាងត្បូង​កត់សម្គាល់​ឃើញ​ការបង្កើន​សកម្មភាព​នៅ​ឯ​ទីតាំង​សាកល្បង នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែល​ក្រុង​សេ​អ៊ូ​ល​យល់ថា នោះ​ជា​សញ្ញា​ដែល​ក្រុង​ព្យុង​យ៉ាង​អាច​រៀបចំ​ការសាកល្បង នុយក្លេអ៊ែរ​លើក​ទី​៤ ។​

​លោក KIM MIN SEOK អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​ក្នុង​សន្និសីទ សារព័ត៌មាន​មួយ​និយាយថា កងទ័ព​របស់​យើង​ពិនិត្យ​ឃើញ​នាពេលនេះ នូវ​សកម្មភាព​យ៉ាង​ច្រើន​នៅ​ជុំវិញ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ PUNGGYE-RI ។ យើង​យល់​ថា កូរ៉េខាងជើង​អាច​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​គួរឱ្យភ្ញាក់ផ្អើល​មួយ ។ អ្នកនាំពាក្យ​រូប​នោះ​បញ្ជាក់ថា កងទ័ព​កូរ៉េខាងត្បូង​បង្កើត​ក្រុម​ពិសេស​មួយ​ក្នុង​ករណី​ក្រុង​ព្យុងយ៉ាង ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​ក្រោម​ដី​ទៀត ។​

​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា ត្រូវ​មក​ដល់​ទីក្រុង​សេ​អ៊ូ​ល​នា​ថ្ងៃទី​២៥ មេសា ហើយ​បំពេញ​ទស្សនកិច្ច​រយៈពេល​៤៨​ម៉ោង​នៅ​ទីនោះ ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​មួយរ​បស់​លោក​នៅ​អាស៊ី ។ សារព័ត៌មាន​កូរ៉េខាងត្បូង​យល់ថា ក្រុង​ព្យុងយ៉ាង​អាច​ធ្វើការ​បង្កហេតុ​អ្វីមួយ​ក្នុងឱកាស​នៃ​ទស្សនកិច្ច នេះ ៕
North Korea test-fires

មតិយោបល់