ព័ត៌មានអន្តរជាតិ

អាមេរិក ទំនងជាដាក់ពង្រាយរថក្រោះជាច្រើនគ្រឿង នៅស៊ីរី ដើម្បីការពារតំបន់ប្រេង

អាមេរិកៈ មន្ទីរបញ្ចកោណ បានរៀបចំផែនការមួយ សម្រាប់ដាក់ពង្រាយរថក្រោះ ទៅកាន់ស៊ីរី ដើម្បីការពារតំបន់ប្រេង ដោយលើកឡើងពីតម្រូវការ ក្នុងការទប់ទល់នឹងក្រុមភេរវកម្ម Daesh ដែលកំពុងកើតឡើង។ ទោះយ៉ាងណាការអត្ថាធិប្បាយរបស់មន្រ្តីមន្ទីរ បានអះអាងថែមថា ក្រៅពីនោះ ក៏មានហេតុផលផ្សេងទៀតផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

ក្នុងនោះក្រសួងការពារជាតិអាមេរិក ក៏បានបង្កើតផែនការបញ្ជូនទាហានរាប់រយនាក់ និងកងវរសេនាតូចរថក្រោះ ទៅយាមតំបន់ប្រេងនៅភាគខាងកើតប្រទេសស៊ីរីផងដែរ ហើយកំពុងរង់ចាំការយល់ព្រម ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ។

ផែនការនេះ ត្រូវបានគេរាយការណ៍ថា នឹងមានការនាំយកកងវរសេនាតូចពាសដែក ពាក់កណ្តាលនៃចំនួនកងទ័ព ដែលទំនងជារួមបញ្ចូលទាំងរថក្រោះ Abrams រហូតដល់ចំនួន ៣០ គ្រឿងឯណោះ៕

មតិយោបល់