អ្នកមិនត្រូវគិតថាញញឹមម្នាក់ឯងគេហៅថាមនុស្សឆ្គួតនោះទេ មានពេលខ្លះគិតដល់រឿងសប្បាយរីករាយក៏ញញឹមម្នាក់ឯងចេញដែរ ហើយការញញឹមវាថែមទាំងមានអត្ថប្រយោជន៍ទៀតផង។
ក្រុមអ្នកស្រាវជ្រាវខាងចិត្តវិទ្យារបស់សហរដ្ឋអាមេរិក បានរកឃើញថា អ្នកដែលញញឹមបន្ទាប់ពីជួនស្ថានភាពតានតឹង មានអត្រាចង្វាកបេះដូងលោតញាប់តិចជាងអ្នកដែលមិនបានញញឹម។
ក្រុមអ្នកស្រាវជ្រាវបានពន្យល់ថា ការញញឹមពេលជួបស្រេ្ដស បានធ្វើឲ្យរាងកាយបង្កើនកម្លាំងតបតនឹងស្រេ្ដស។ ការញញឹមអស់ពីចិត្តគឺកម្រើកទាំងសាច់ដុំជុំវិញមាត់ និងសាច់ដុំជុំវិញភ្នែក មានប្រសិទ្ធភាបកម្ចាត់ស្ដ្រេស និងកាត់បន្ថយអត្រាបេះដូងលោតញាប់។
ទាំងអស់ខាងលើនេះ ជាការរកឃើញ និងពន្យល់របស់ក្រុមអ្នកវិទ្យាសាស្ត្រខាងចិត្តវិទ្យា។ តើអ្នកយល់ឃើញដូចអ្នកវិទ្យាសាស្ដ្រខាងលើដែរឬទេ?
ចូរញញឹមជានិច្ចណា!!!
មតិយោបល់