ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញទំនិញខូចគុណភាព នៅផ្សារព្រែកតាច្រែង

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយ មន្រ្តីមកពីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់ នៅផ្សារព្រែកតាច្រែង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជាលទ្ធផលគឺយើងបានរកឃើញទំនិញខូចគុណភាពចម្រុះប្រមាណជិត ៥០ គីឡូក្រាម យកមករក្សាទុកនៅស្នាក់ការកាំកុងត្រូលដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕

មតិយោបល់