សៀមរាបៈ នៅវេលាម៉ោង ៩ និង ១៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីយោធាម្នាក់ឈរជើងនៅខេត្តព្រះវិហារជួបគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចផ្លូវហាយវ៉េ ស្ថិតភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1F-3641 បើកបរដោយឈ្មោះ បូ សារុំ ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ មន្ត្រីយោធា នៃអង្គភាពកងពលធំអន្តរាគមន៍លេខ ៣ ឈរជើងនៅខេត្តព្រះវិហារ រួមដំណើរដោយឈ្មោះ មួន វ៉ុន ភេទស្រី អាយុ ៥៨ ឆ្នាំ ត្រូវជាប្រពន្ធ អ្នកទាំង២រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានដួលបោកទៅនឹងថ្នាល់ បណ្ដាលឲ្យអ្នកបើកបរស្លាប់នឹងកន្លែងកើតហេតុ ចំណែកប្រពន្ធរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកបន្ទាយស្រី រីឯសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់