ព័ត៌មានជាតិ

ផ្អើលទាំងយប់! អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីវេលាម៉ោង ២២ និង៤០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី២៤ ភូមិឆ្កែកូន ឃុំគោក ឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ។

ម្ចាស់ផ្ទះឈ្មោះ សោម វ៉ាន់ដែន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ។

ការខូចខាត៖
-ផ្ទះទំហំ ៦x៧ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងក្តារ (ឆេះអស់ទាំងស្រុង)
-ម៉ូតូ ២គ្រឿង
-គោយន្តកន្ត្រៃ ១គ្រឿង
-អង្ករ ១០ការ៉ុង
-ទូទឹកកក ១គ្រឿង
-ទូខោអាវ ៣គ្រឿង
-ទូឈើ៣
-ទូកញ្ចក់ ១
-ខ្សែកមាស១តម្លឹង១ជី
-ប្រាក់រៀលអស់ ២,៦០០,០០០រៀល
-ប្រាក់បាត ៧៨,៨០០បាត
-ប្រាក់ដុល្លា ៤,៤១០ដុល្លារ

មូលហេតុ៖កំពុងស្រាវជ្រាវបន្ត។

ហេតុការណ៍នេះ ពុំមានគ្រោះថ្នាក់ ដល់មនុស្សទេ ដោយភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកចំនួន ១គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន១ រថយន្ត៕

មតិយោបល់