ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ: កាលពីវេលាម៉ោង៩និង២៥នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំង២០២០ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបុរសម្នាក់ តាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ មិនស្គាល់ឈ្មោះ ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GZ 2810 ជាអ្នក បិទគូទ រីឯជនរងគ្រោះជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ 1CT 1666 ជិះតែម្នាក់ឯង ។ ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់កាបន្តតាមនីតិវិធី៕

មតិយោបល់