ព័ត៌មានជាតិ

ជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ ប៊ូទិក «ស៊ុនវីអង្គរវីឡា»

សៀមរាបៈ កាលពីវេលាម៉ោង ៧ និង ៣៥នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់ស្លាប់ នៅបន្ទប់លេខ១១២ ប៊ូទិក ស៊ុនវីអង្គរវីឡា ស្ថិតភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ BROCKWAY CHRISTOPHER JOHN ភេទប្រុស ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥១៩៤៩០២៩៩ មុខរបរ ទេសចរណ៍ ស្នាក់នៅប៊ូទិកខាងលើ។

មូលហេតុ៖ ដោយសារជម្ងឺសួតរ៉ាំរ៉ៃ។

បច្ចុប្បន្ន សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕

មតិយោបល់