ព័ត៌មានជាតិ

តា​អាយុ ៧២ ឆ្នាំ​រួចផុតជីវិត​បន្ទាប់​ពី​ច្រៅ​ស្រី​អាយុ ១០ ឆ្នាំ​ជួយ​សង្គ្រោះ​ពី​ការ​លង់ទឹក

​លោកតា​ម្នាក់​មាន​សំណាង​រួច​ពី​គ្រោះថ្នាក់ បន្ទាប់​ពី​ចៅស្រី​ដ៏​ក្លាហាន​របស់​គាត់​លោត​ចូល​ទៅក្នុង​ទន្លេ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​គាត់​។ លោកតា Coy jumper មាន​វ័យ ៧២ ឆ្នាំ​រស់នៅ​ក្នុង​ទីក្រុង Swansea រដ្ឋ South Carolina បាន​យក​ចៅ​របស់​ខ្លួន​ទៅ​ស្ទូចត្រី​ជាមួយ រំពេច​នោះ​ស្រាប់តែ​ជម្ងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​របស់គា​ត់​បាន​រើ​ឡើង ហើយ​បាន​ធ្លាក់​ចូល​ទៅក្នុង​ទឹក​បឹង​។ ឃើញ​បែប​នោះ​ចៅស្រី​គាត់​ម្នាក់​មាន​ឈ្មោះ Cara jumper ដែល​មាន​វ័យ​ទើបតែ ១០​ឆ្នាំ បាន​លោត​ទៅ​តាម​ដើម្បី​ជួយសង្គ្រោះ​ជីតា​របស់​ខ្លួន​។ នាង​បាន​ទាញ​គាត់​មក​ដល់​មាត់ច្រាំង ហើយ​ចង់​ហៅ​គេ​ឲ្យជួយ​ដែល​ប៉ុន្តែ​ទូរស័ព្ទ​របស់​គាត់​បាន​លេច​ចូលទៅក្នុង​បាត​បឹង​បាត់អស់ បន្ទាប់មក​នាង​បាន​សម្រេចចិត្ត​បើករថយន្ត​ដោយ​ខ្លួនឯង​ត្រឡប់ទៅផ្ទះ​វិញ​។ ក្រោយពេល​ដែល​លោកតា Coy ត្រូវបាន​គេ​បញ្ចូនទៅ​កាន់​មន្ទី​ពេទ្យ គាត់​បាន​ដេក​អស់​រយៈពេល ៦ ថ្ងៃ​ទើប​អាច​ងើប​ឡើងវិញ​។ ប្រពន្ធ​របស់​គាត់​គឺ​លោកយាយ Esca jumper បាន​និយាយថា​ក្រុម​គ្រួសារ​ទាំងមូល​របស់​ពួកគាត់​គឺ​មាន​មោទណៈភាព​ខ្លាំង​ណាស់​ចំពោះ​ភាពក្លាហាន​របស់​ចៅស្រី​គាត់​៕
Lake

មតិយោបល់