ព័ត៌មានជាតិ

ឃាត់ជនសង្ស័យ ០៦ នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់

ប៉ៃលិន: កាលពីវេលា​ម៉ោង ២៣ និង៥០នាទី ថ្ងៃទី២០ ខែកុម្ភ: ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់ឲ្យកម្លាំងផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ចំនួនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ នៅចំណុចខាងក្រោយការ៉ាស់សាំង LSC ស្ថិតក្នុងភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។

វត្ថុតាងចាប់រួមមានថ្នាំញៀនម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១០កញ្ចប់តូច ។

ជនសង្ស័យទាំងនោះ រួមមានទី១ ឈ្មោះ វណ្ណា តុលា​ ភេទប្រុស អាយុ ២១ឆ្នាំ ទី២ ឈ្មោះ ​បាន ​សុភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ ទី៣ ឈ្មោះ កន ​ភារម្យ ភេទប្រុស អាយុ ២១ឆ្នាំ ទី៤ ឈ្មោះ ញ៉ែម ​ពិសី ភេទស្រី អាយុ ១៧ឆ្នាំ ទី៥ ឈ្មោះ ឡុង​ សុខភី ភេទប្រុស អាយុ ២២ឆ្នាំ និងទី៦ ឈ្មោះ ហែម មករា ភេទប្រុស អាយុ ២១ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសសមត្ថកិច្ចជំនាញ សាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់