ព័ត៌មានជាតិ

រថយន្តដឹកស៊ីម៉ងត៍ជាន់ហ្រ្វាំងមិនស៊ីបុករះ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ព្រះសីហនុ: នៅថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះ ម្តុំជិតស្តូបមិត្តភាពកម្ពុជា វៀតណាម សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាក កូរ៉េ ដឹកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពី 3A-2949 ហ្វ្រាំងមិនស៊ីជ្រុលទៅបុកប៉ះខឿនរង្វង់មូលចែកផ្លូវ រួចកើតហេតុបុករះតែម្តង។
រថយន្តហាយឡិនឌ័រមួយគ្រឿង។
រ៉ឺម៉កមួយគ្រឿង។

បញ្ជាក់៖ ករណីនេះ បណ្តាលឲ្យអ្នកបើកបររថយន្តបង្ករងរបួស និងជនជាតិចិនម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចចុះជួយសម្រួល និងភាគីទាំងសងខាងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់