ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៨និង១៥ នាទីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ជាយថាហេតុ (រលំដើមឈើលើប្រជាពលរដ្ឋកំពុងតែបើកបរម៉ូតូលើដងផ្លូវ) នៅចំណុចភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជនរងគ្រោះ មានចំនួន ០៥នាក់ ។
អ្នកបើកបរម៉ូតូ ឈ្មោះ ហុង វេត ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1R 3328 ។ (រងរបួសស្រាល) ។
អ្នករួមដំណើរមានគ្នា០៤នាក់ទី១-ឈ្មោះ ឆាត ស្រីលក្ខ័ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្រាល)
ទី២-ឈ្មោះ អាត់ ប្រុសអែ ភេទប្រុស អាយុ១១ឆ្នាំ របួស (រងរបួសស្រាល)ទី៣-ឈ្មោះ រ៉ា យូរី ភេទ ស្រី អាយុ៦ឆ្នាំរបួស (រងស្រាល)ទី៤-ឈ្មោះ អាត់ ស្រីអៃ ភេទស្រី អាយុ៤ឆ្នាំ របួស (រងរបួសស្រាល) ។
បច្ចុប្បន្ន វត្ថុតាង ត្រូវបានប្រគល់ឱ្យសាច់ញាតិជនរងគ្រោះ មកទទួលយក ៕





មតិយោបល់