ភ្នំពេញៈ កាលពីវេកាម៉ោង ១១និង៣០នាទី ស្ថិតតាមបណ្តោយផ្លូវទន្លេសាប ក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីរថយន្ត១គ្រឿង ធ្វើការចាក់ខ្សាច់ចេញពីរថយន្ត មិនប្រយ័ត្នស្រាប់តែទាក់ខ្សែភ្លើងដាច់ បណ្ដាលឲ្យឆ្លងចរន្ត ផ្អើលអស់មនុស្សម្នាករត់ពេញផ្លូវ សំណាងហើយដែលតៃកុង បើកទ្វារលោតចុះទាន់។
រថយន្តធុនធំដឹកខ្សាច់ខាងលើ ម៉ាក SCANIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-7448 បើកដោយបុរសម្នាក់។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ កំពុងតែចាក់ខ្សាច់ចេញពីរថយន្ត ដោយចាក់មិនអស់នៅសល់ ទើបតៃកុងក៏បានបង្ហើបទ្រុងរថយន្តផ្នែកខាងមុខឲ្យកាន់ខ្ពស់ ដើម្បីងាយពេលចាក់ទៅខ្សាច់ធ្លាក់អស់។
ប្រភពដដែលបន្តថា នៅពេលកំពុងបង្ហើបទ្រុងឲ្យខ្ពស់ មិនប្រយ័ត្នក៏ទាក់ខ្សែភ្លើង បណ្តាលឲ្យដាច់ភ្លើងមួយសសៃ ឆ្លងចរន្តពេញរថយន្ត សំណាងហើយដែលតៃកុង បើកទ្វារថយន្តលោតចេញទាន់ ទើបមិនបណ្តាលឲ្យមានគ្រោះថ្នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបានទៅដល់ និងទាក់ទងអគ្គិសនីកម្ពុជា ចុះមកពិនិត្យ និងវាយតម្លៃការខូចខាត ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់