ព័ត៌មានជាតិ

ទីផ្សារ​កុំព្យូទ័រ​កើនឡើង​ជិត ៩%

Gartner ទើបតែ​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​ចុងក្រោយ​របស់​ខ្លួន​ទៅលើ​ការលក់​កុំព្យូទ័រ​នៅក្នុង​ត្រីមាស​ទី​៣ ដោយ​ធ្លាក់​ចុះ​ជិត ៩​ភាគរយ​។​
​យោង​តាម​សារព័ត៌មាន Business Insider បានឲ្យដឹងថា ទីផ្សារ​កុំព្យូទ័រ​នៅ​ជុំវិញ​ពិភពលោក​បាន​ធ្លាក់ចុះ ៨,៦​ភាគរយ ដោយ​នៅ​ក្នុង​នោះ មាន​កុំព្យូទ័រ​ចំនួន ៨០,៣​លាន​គ្រឿង​ត្រូវ​បាន​លក់​។
​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា មូលហេតុ​ធំ​ដែល​នាំ​ការ​ការលក់​កុំព្យូទ័រ​ធ្លាក់​ចុះ​គឺ​មកពី Android tablet តម្លៃថោក កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ​។​
PC
​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ចិន Lenovo នៅ​តែ​រក្សា​បាន​តំណែង​ជើងឯក​ក្នុងការ​លក់​ដដែល ដោយ​នៅក្នុង​ត្រីមាស​ទី​៣​នេះ Lenovo ផ្ដោប​ទីផ្សារ​កុំព្យូទ័​របាន ១៨​ភាគរយ ធៀប​នឹង​ឆ្នាំមុន កើនឡើង ២,៨​ភាគរយ ចំណែក HP វិញ ក្ដោប​ទី​ផ្សរ​បាន ១៧​ភាគរយ ធៀប​នឹង​ឆ្នាំមុន កើនឡើង ១,៥​ភាគរយ​៕​

មតិយោបល់