ព័ត៌មានជាតិ

យុទ្ធនាការដើម្បីសុវត្ថិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្ថិភាពដោយឥតគិតថ្លៃ

ខេត្តរតនគិរីៈ នៅមន្ទីរសាធារណការខេត្តរតនគិរី នាព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៦ នេះលោកស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការបានអមដំណើរ លោកយឹម ផែន អភិបាលរងខេត្តតំណាង លោកថង សាវុន អភិបាល​ខេត្តនិងលោកមឿង សារិទ្ធ ប្រធានមន្ទីរការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាន​នគបាលខេត្តចូលរួមយុទ្ធនាការ​ដើម្បីសុវត្ថិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្ថិភាព ស្ទីគ័រចំណាំងផ្លាតពន្លឺពេល​យប់ដោយឥតគិតថ្លៃចំនួន៨,៥២១ សន្លឹកដោយបែងចែកជូនរដ្ឋបាលសាលាក្រុងស្រុកទាំង៩ ដើម្បីឲ្យអាជ្ញាធរក្រុង​ស្រុកចែកជូនប្រជាពលរដ្ឋនៅដែន​សមត្ថកិច្ចរបស់ខ្លួន ។

ក្រុមរម៉ករថយន្តកែច្នៃនិងឧបករណ៍កសិកម្មដែលបើកបរលើផ្លវសាធារណៈដោយគ្មានភ្លើងបំភ្លឺជាច្រើនគ្រឿងត្រូវបានលោក អភិបាលរងខេត្ត និង លោកប្រធានមន្ទីរ បិទស្ទីគ័រចំណាំងផ្លាតពេលយប់ចំនួន៣សន្លឹក នៅក្នុងកម្មវិធី​បានប្រកាសបើកយុទ្ធនាការជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកពាក់ព័ន្ធនឹងការចែកជូនផ្លាកសុវត្ថិភាពចំនួន ៨,៥២១សន្លឹក ដោយឥតគិតថ្លៃនៅខេត្តរតនគិរី ជូនដល់សិស្សានុសិស្ស កសិករ និងប្រជាពលរដ្ឋកម្ពុជា ដើម្បីបិទ​លើ មធ្យោបាយធ្វើដំណើររបស់គាត់ដូចជាកង់ រ៉ឺម៉ក គោយន្ត និងឧបករណ៍កសិកម្មនានាដែលបើកលើផ្លូវសា​ធារណៈ ។

ក្រសួងសាធារណការនិងដឹកជញ្ជូនសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចាប់ផ្តើមបើកយុទ្ធនាការនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់សុវត្ថិភាពនៃការធ្វើដំណើរពេលយប់របស់ប្រជាពលរដ្ឋ។ ហើយចំពោះស្លាកចំណាំងទាំងអស់នេះ ដែរក្រុមហ៊ុនជីបម៉ុងគ្រុបគឺជាអ្នកផ្តល់ជំនួយសប្បុរសធម៌ជាផ្លាកសុវត្ថិភាព​ចំនួនបីលានសន្លឹកដែលមានគុណភាពអាចចាំងផ្លាតភ្លឺច្បាស់ល្អ និងស្អិតជាប់ខ្លាំងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ​ដែលជាម្ចាស់យានជំនិះដូចបានរៀបរាប់ជូនខាងលើ ហើយផ្លាកសុវត្ថិភាពនេះនឹងអាចធ្វើឲ្យ អ្នកបើកបររថយន្តនានា​នៅពេលយប់ អាចមើលឃើញកង់ រ៉ឺម៉ក គោយន្ត និងឧបករណ៍កសិកម្មដែលបើកលើផ្លូវសាធារណៈដោយគ្មានភ្លើង​បំភ្លឺទាំងនោះដែលអាចបញ្ជៀសបានពីការគ្រោះថ្នាក់ដោយនានាជាយថាហេតុ ៕

ចែកចំណាំងផ្លាត 4ចែកចំណាំងផ្លាត 4ចែកចំណាំងផ្លាត 3ចែកចំណាំងផ្លាត 2ចែកចំណាំងផ្លាត 1

មតិយោបល់