ព័ត៌មានជាតិ

ជនបរទេស២នាក់សូមឲ្យសមត្ថកិច្ចកម្ពុជាបញ្ជូនពួកគាត់ទៅប្រទេសកំណើតវិញ

ភ្នំពេញៈ យោងតាមរបស់អគ្គស្នងការដ្ឋាននគរបាលជាត់បានឲ្យដឹងថា លោកវរសេនីយ៍ទោជាចិត្រានាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាមានជនបរទេស២នាក់(២សញ្ជាតិ)មកសូមឲ្យសមត្ថកិច្ចបញ្ជូនពួកគាត់ទៅប្រទេសដើមវិញនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង០៩នឹង៣០នាទី។

លោកនាយការិយាល័យបន្តថាជនបរទេសទាំង២នាក់នោះរួមមានទី១.ឈ្មោះTRANTUANTYភេទប្រុសអាយុ៤៩ឆ្នាំជនជាតិកាណាដារូបគាត់បាត់លិខិតឆ្លងដែនគ្មានលទ្ធភាពធ្វើលិខិតឆ្លងដែនថ្មីនិងស្នាក់នៅលើសទិដ្ឋាការ។ជននេះចូលមកព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០១៧តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគោលបំណងទេសចរ។បច្ចុប្បន្នស្នាក់នៅអនាថាតាមទីសាធារណៈនិងទី២.ឈ្មោះJULIUSCHUKWUJAMAHILLARYភេទប្រុសអាយុ៣៣ឆ្នាំជនជាតិនីហ្សេរីយ៉ាកាន់លិខិតឆ្លងដែនលេខA06029032រូបគាត់ស្នាក់នៅលើសទិដ្ឋាការនិងគ្មានលទ្ធភាពបន្តថ្លៃទិដ្ឋាការស្នាក់នៅ។ជននេះចូលមកព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៧.០៣.២០១៧(លិខិតឆ្លងដែនលើសទិដ្ឋាការស្នាក់នៅថ្ងៃទី៣០.០៣.២០១៧)តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគោលបំណងទេសចរ។បច្ចុប្បន្នស្នាក់នៅអនាថាតាមទីសាធារណៈ។

បច្ចុប្បន្នជនបរទេសខាងលើត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

 

មតិយោបល់