ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆេះសម្ភារៈក្នុងបន្ទប់ឡៅតឿ ផ្អើលសមត្ថកិច្ច​ ចុះអន្តរាគមន៍ទាំងព្រឹក

ភ្នំពេញៈ អគ្គិភ័យមួយកើតឡើង ផ្តើមចេញពីទុស្សេខ្សែភ្លើង ឆាបឆេះនៅក្នុងបន្ទប់ឡៅតឿ បង្កឲ្យម្ចាស់ភ័យស្លន់ស្លោ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងក្រោយហាងនំអប្សរា នៅផ្ទះលេខ៦ដេ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ម្ចាស់ផ្ទះឈ្មោះ ទួត សុផល ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។

តាមសម្តីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងជាប់រវល់ធ្វើការងារ ផ្ទះនៅខាងក្រោយ ស្រាប់តែឮសំទ្បេងផ្ទុះ និងឃើញហុយផ្សែងចេញពីជាន់ឡៅតឿ ទើបមានការភ័យស្លន់ស្លោ ដោយពលរដ្ឋ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ឡើងទៅបាញ់ តែមិនរលត់ សមត្ថកិច្ច ក៏ចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង មកអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ឲ្យរលត់ទៅវិញភ្លាមៗ។

សម្ភារៈខូចខាត៖ គ្រែ ភួយ ពូក ខ្នើយ ខោអាវមួយចំនួន ត្រូវបានភ្លើងឆេះអស់៕

មតិយោបល់