ព័ត៌មានជាតិ

នគរបាល​ចរាចរ​ខេត្ត​បន្ទាយមានជ័យ​និមន្ត​ព្រះសង្ឃ​ប្រោស​ព្រំ​តាម​ផ្លូវជាតិ​លេខ​៥​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរ​

បន្ទាយ​មានជ័យ៖ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​តាម​ផ្លូវជាតិ​លេខ​៥​នគរបាល​ចរាច​របា​ន​ប្រើ​គ្រប់​មធ្យោបាយ ទាំង​ការផ្សព្វផ្សាយ​ច្បាប់​ណែនាំ​ដល់​អ្នកប្រើប្រាស់​ផ្លូវ ក៏​នៅតែ​មិន​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​បាន​ទើប​ប្រើ​ពិធី​សាសនា​ដោយ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ប្រោស​ព្រំ​ទឹកមន្ត​តាម​ដងផ្លូវ​ដើម្បី​ដេញ​ឧបទ្រពចង្រៃ​អោយ​ជៀស​ចេញ​ឆ្ងាយ​កុំ​មក​យាយី​ឆក់យក​ជីវិត​មនុស្ស​តាម​ដងផ្លូវ​។​
ពិធី​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​០២​មីនា​ដោយ​មាន​ការ​និមន្ត​ព្រះចៅអធិការ​វត្ត​សម្មាធិ​ផល​ប្រោស​ព្រំ​និង​ធ្វើ​ពិធី​តាមផ្លូវ​នឹង​នៅ​ចំនុច​ដែល​តែង​គ្រោះថ្នាក់​ចរាចរ​កើត​ទ្បើង​ជា​ញឹកញាប់​។​
លោក សួន នី​ប៉ូ​នាយរង​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្ងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បានអោយដឹង​ថា​ដោយ​អនុវត្ត​តាម​ការណែនាំ​អោយ​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​តាម​បែប​សាសនា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ អាត់ ខែម ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ការិយាល័យ​ចរាចរ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៥​អង្គ​រួមមាន​ព្រះចៅអធិការ​វត្ត សម្មាធិ​ផល​ផង​នោះ​បាន​ធ្វើការ​សូត្រមន្ត​និង​ប្រោស​ទឹក​មុន​តាម​ផ្លូវជាតិ​លេខ​៥​ពី​ចំនុច​មុខ​សាលាខេត្ត​ទៅ​ដល់​ព្រំប្រទល់​រវាង​ក្រុង​សិរីសោភ័ណ​និង​ស្រុក​អូរជ្រៅ​ដែល​ចំនុច​នេះ​ជា​ចំនុច​ដែល​តែង​កើតមាន​នៅ​គ្រោះថ្នាក់​ចរាចរ​ញឹកញាប់​។​
លោក​បាន​បន្តទៀតថា​ការធ្វើ​ពិធី​បែបនេះ​ដោយសារ​តែ​កន្លងទៅនេះ​គ្រោះថ្នាក់​ចរាចរ​បាន​កើន​ទ្បើង​ជាង​ឆ្នាំ​២០១៣​ហើយ​គ្រោះថ្នាក់​ទាំងអស់នេះ​បាន​ឆក់យក​ជីវិត​មនុស្ស ស្លាប់​នឹង​កន្លែង និង​ពេល​បញ្ជូន​ទៅ​សង្គ្រោះ និង​ក្រោយ​សង្គ្រោះ ដល់​ទៅ​១៣៦​នាក់ ស្រី​២២​នាក់ របួសធ្ងន់​២៥៨​នាក់ ស្រី​៦៣​នាក់ របួសស្រាល​២០៣​នាក់ ស្រី​៦០​នាក់ ហើយ​បណ្តាល​អោយ​ខូចខាត​យានយន្ត​រួម​មាន​ម៉ូតូ​ធ្ងន់​ស្រាល​៣១៧​គ្រឿង រថយន្ត​តូច​ធំ​ធ្ងន់​ស្រាយ​១៩៤​គ្រឿង យានយន្ត​ផ្សេង ៗ ៣៥​គ្រឿង ។​ដោយ​ទ្បែក​៣​ខែ​ដើមឆ្នាំ​២០១៥​នេះ​គ្រោះថ្នាក់​ចរាចរក៍​កាន់តែ​កើត​ទ្បើង​៕​
2015-03-03_075426

មតិយោបល់