អេស្ប៉ាញ៖នៅរាត្រីថ្ងៃទី ១៥ ខែ មិនា វេលាម៉ោង ១៩ និង ០០ នាទី ដែលជាម៉ោងក្នុងតំបន់ត្រូវម៉ោងនៅកម្ពុជា ម៉ោង ២ និង ០០ នាទី រំលងអធ្រាត្រ ក្លិបអធិរាជស Real Madrid នឹងធ្វើដំណើរទៅកាន់ទឹកដីក្លិប Malaga ក្នុងក្របខណ្ឌ Liga BBVA ។
បច្ចុប្បន្នកាលក្លិប អធិរាជស Real Madrid ស្ថិតនៅកំពូលតារាង ក្នុងចំណោម ២៧ ប្រកួតមាន ៦៧ ពិ៨ន្ទុ ខណៈ ២៧ ប្រកួតដូចគ្នា ក្លិប Bacelona ធ្លាក់ទៅកាន់លេខរៀងទី ៣ នៃតារាង ដោយមានតែ ៦៣ ពិន្ទុតែប៉ុណ្ណោះ ។
សម្រាប់ការប្រកួតរាត្រីនេះដែរ ក្លិប Malaga ជាម្ចាស់ផ្ទះមែនពិត តែក្លិបដែលស្ថិតនៅពាក់កណ្តាលតារាង អាចនឹងពិបាកក្នុងការ ទប់សន្ទុះ និងទម្រង់លេងរបស់ ក្លិប Real Madrid ណាស់ ។ តែ ទោះជាយ៉ាងណា Real Madrid អាចនឹងពិបាក ដែរ ព្រោះថាបើមើលតាមប្រវត្តិប្រកួតកន្លងមក កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១២ ធ្លាប់ឈ្នះ Malaga ទាំងប្រផិតប្រផើយ ដោយឈ្នះ ៣-២ តែប៉ុណ្ណោះ។ ដូចគ្នានេះដែរ កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៣ ក្លិប អធិរាជស បានយកឈ្នះ ក្លិប Malaga ដោយគ្រាប់បាល់ ២-០ ។ បើផ្ទៀងផ្ទាត់ និងវីភាគគ្រាប់បាល់ខាងលើ ជាក់ណាស់ក្លិប Real Madrid នៅរាត្រីនេះអាចនឹងឈ្នះទាំងប្រផិតប្រផើយ តែបើសិនជា កីឡាករ ណាមួយរបស់ Malaga ទទួលបានកាតក្រហមនោះ អធិរាជស នឹងមានសង្ឈឹមលុតច្រើន៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់