ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះមួយកន្លែង នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ទំហំ ៥m×៧m ប្រក់សង្កសី ជញ្ជាំងសង្កសី ស្ថិតភូមិកូនត្រុំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ម្ចាស់ផ្ទះឈ្មោះ មឿន សុខចាន់ ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ(ប្រពន្ធ)។ ចំណែកប្តីឈ្មោះ គី មឿន អាយុ ២៩ ឆ្នាំ ជាតិខ្មែរ មានកូន២នាក់។

ខូចខាតសម្ភារ:៖
-ទូដាក់ខោអាវចំនួន០២
-ទូដាក់សម្ភារ:ផ្ទះបាយចំនួន២
-គ្រែដេកចំនួន០២
-ពូកចំនួន០២
-ចិញ្ចៀន០២វង់ស្មើរនឹង៩ហ៊ុន
-ខ្សែក០១ជីកន្លះ
-លុយចំនួន២៥ម៉ីនរៀល
-អង្ករ៣០គីឡូ
-សំបុត្រកំណើត០១គ្រួសរស្មើចំនួន៥នាក់។
-សៀវភៅគ្រួសារ០១ក្បាលអត្តសញ្ញាណប័ណ្ណចំនួន១និងសម្លៀកបំពាក់មួយចំនួន។

មូលហេតុ៖ ផ្ទុះសេខ្សែរភ្លើង៕

មតិយោបល់