ព័ត៌មានជាតិ

ផ្ដាច់ភ្លើងពីខេត្តត្បូងឃ្មុំ ដល់ក្រចេះ មួយថ្ងៃពេញ

ភ្នំពេញៈ អគ្គិសនីកំពុងចាម នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ដើម្បីដំឡើងឧបករណ៍កែតម្រូវតង់ស្យុង(AVR) នៅលើបណ្ដាញបញ្ជូនរង២២គីឡូវ៉ុល ត្រង់ចំណុចវិទ្យាល័យហ៊ុនសែនខ្នា។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។

សេចក្ដីជូនដំណឹងបន្តឲ្យដឹងថា ការផ្អាកការផ្គត់ផ្គង់ភ្លើងនេះ នឹងធ្វើឡើងនៅតំបន់ភ្លើងមួយចំនួនទៅតាមទីន្លែង រួមមាន – ចាប់ពីផ្សារខ្នារ រហូតដល់ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងដែនអាជ្ញាប័ណ្ណសេវាករ ស្រ៊ិន ឈន និងនាឡិកាស្ទង់លក់ថាមពលឲ្យអគ្គិសនីព្រៃវែង និងអគ្គិសនីស្វាយរៀង។ – ចាប់ពីផ្លូវបំបែកប្រធាតុ រហូតដល់ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងឃុំកំពាន់ ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ – ចាប់ពីស្ពានកំពង់រាំង រហូតដល់នាឡិកាស្ទង់លក់ថាមពលឲ្យអគ្គិសនីក្រចេះ ខេត្តក្រចេះ។

បញ្ជាក់ អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមស្ថានការណ៍ជាក់ស្ដែងនៅពេលការងារបញ្ចប់៕

13892006_1772496869629400_8268389918751617620_n

មតិយោបល់