ព័ត៌មានជាតិ

Update៖ សុំលុយម្ដាយទិញនំមិនបាន ក្មេងស្រីអាយុ ៦ឆ្នាំ ក៏ដើរឆ្លងផ្លូវ ត្រូវរថយន្តបើកបុក បណ្ដាលឲ្យស្លាប់..

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកបុកក្មេងស្រីអាយុ៦ឆ្នាំម្នាក់ រងរបួសធ្ងន់ បានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ
កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចលើផ្លូវបេតុងខាងជើងវត្តទួលប្រហែល ៥០០ម៉ែត្រ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហ៊ាង ស្រីកែវ ភេទស្រីអាយុ៦ឆ្នាំ ស្នាក់នៅជាមួយឪពុកម្តាយ ក្បែរកន្លែងកើតហេតុ។ រថយន្តបង្កម៉ាក SCION ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T 2285 បើកដោយស្ត្រីម្នាក់ ទិសដៅពីជើងទៅត្បូង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកនិងម្តាយ រួមជាមួយរងគ្រោះ បានដើរចេញពីការដ្ឋានសំណង់មួយកន្លែង ដែលនៅក្បែរនោះ គោលបំណងសំដៅទៅបន្ទប់ស្នាក់នៅ ខណ:ដើរមកដល់ចំណុចកើតហេតុ ក្មេងស្រីរងគ្រោះ បានយំទារលុយម្តាយទិញនំញាំ ហើយមិនបានលុយក្មេងស្រីរងគ្រោះ ងងក់ហើយដើរឆ្លងផ្លូវដួល ក៏ត្រូវរថយន្តខាងលើ បើកបរដោយស្ត្រីម្នាក់ មកប៉ះបណ្តាលឲ្យរងរបួសធ្ងន់។

ភ្លាមៗនោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែពេលទៅដល់ពេលពិនិត្យរួច ប្រាប់ថាក្មេងស្រី បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅកន្លែងកើតហេតុ ធ្វើការឃាត់តៃកុង និងរថយន្តប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោក វាស់វែងយកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់