ព័ត៌មានជាតិ

រថយន្តធនធំមួយគ្រឿង បើកបុកបង្គោលភ្លើងបាក់ បណ្ដាលឲ្យដាច់ចរន្តអគ្គិសនី

ក្រចេះ: នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៥៥នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីទៅតំបន់សេវាករពេជ្រឧត្តម និងមួយផ្នែកនៃសេវាករ ជា សុខខេង មូលហេតុដោយសារមានរថយន្ត បើកបរមិនប្រយ័ត្នបុកបាក់បង្គោលបណ្តាញតង់ស្យុងមធ្យម ២២គីឡូវ៉ុល ចំណុចភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។

ខណ:ពេលនេះក្រុមការងារអគ្គិសនីក្រចេះកំពុងធ្វើការពិនិត្យ និងជួសជុលដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ ៕

មតិយោបល់