ព័ត៌មានជាតិ

រថយន្តយីឌុប បុកម៉ូតូ១គ្រឿង បណ្ដាលឲ្យផ្ទុះឆេះជាអគ្គិភ័យ ផ្អើលសមត្ថកិច្ច ចេញអន្តរាគមន៍ទ្បានទឹកទាំងយប់

ភ្នំពេញ: នៅវេលាម៉ោង ២៣ និង៣០នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយកន្លែង កើតឡើងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុ៖ គ្រោះថ្នាក់ចរាចរណ៍ បង្កជាអគ្គិភ័យ។

រថយន្តយីឌុប ផ្លាកលេខភ្នំពេញ 4A-5563 និងម៉ូតូ ០១ គ្រឿង ។ ការខូចខាត៖ ឆេះសម្ភាររថយន្តមួយកំណាត់ខាងមុខ រួមជាមួយម៉ូតូ ០១ គ្រឿង តែមិនបណ្ដាលឲ្យឆេះរាលដាល ដល់ទ្រព្យសម្បត្តិអ្នកក្បែរខាងឡើយ។ ហេតុការណ៍ បានបណ្ដាលឲ្យមនុស្សម្នាក់ រងរបួស ឈ្មោះ ឆេង ឆាន ភេទប្រុស អាយុ ៦៤ ឆ្នាំ។

ករណីនេះ មានការអន្តរាគមន៍៖
-រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ ឡាន ស្មើនឹង០៨ ម៉ែត្រគូប។
– រថយន្តជំនួយរបស់កងរាជអាវុធហត្តចំនួន០២ គ្រឿង ប្រើប្រាសទឹកអស់០២ ឡាន ស្មើនឹង ០៨ ម៉ែត្រគូប។
– ពន្លត់ចប់នៅម៉ោង ២៣ និង៥០ នាទីយប់ថៃ្ងខែឆាំ្នដដែល៕

មតិយោបល់