ព័ត៌មានជាតិ

រថយន្តបត់ឆ្វេងបណ្ដាលឲ្យប៉ះគ្នាជាមួយម៉ូតូ និងបុរសម្នាក់រងរបួសធ្ងន់

តាកែវ: នៅថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះkm៥១-៥២ ក្នុងភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

រថយន្តម៉ាក មីសុយមីស៊ីស៊ិនធ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ KDl-0086 បើកបរពីជើងទៅត្បូង ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។
ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1X-8037 បើកបរដោយឈ្មោះ អន វិបុល ភេទប្រុស អាយុ ៣៩ឆ្នាំ នៅផ្ទះលេខ១១៤៤ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរពីជើងទៅត្បូងរងរបួសធ្ងន់ បញ្ជូនយកទៅព្យាបាលពេទ្យខេត្តតាកែវ។

មូលហេតុ៖ រថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន៕

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងខាងលើត្រូវបានយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោង៕

មតិយោបល់