ព័ត៌មានជាតិ

រថយន្តកុងតឺន័រឡើងស្ពានមិនរួច កាច់ក្បាលក្រឡាប់កៀបជាប់នឹងទូ កិនម៉ូតូ២គ្រឿងខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង ២ និង ២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើឡើង ត្រង់ចំណុចស្ពានព្រះមុនីវង្សថ្មី ស្ថិតភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះចំនួន ២នាក់រួមមាន៖
១/ឈ្មោះ លី សុខា ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរចុងភៅ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២/បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។

សម្ភារៈខូចខាត៖
-ម៉ូតូម៉ាក zoomerX ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GG-3270
-ម៉ូតូម៉ាក ស្មាសរ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-7153។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តកុងតែន័រមួយគ្រឿង ធ្វើដំណើរឡើងស្ពានព្រះមុនីវង្សថ្មី មកដល់បានពាក់កណ្ដាលស្ពានស្រាបតែរអិលថយក្រោយ រេក្បាលរថយន្តក្រឡប់កៀបជាប់នឹងទូកុងតឺន័រ ហើយកិនម៉ូតូ២គ្រឿងទៀត ខូចខាតយ៉ាងដំណំសំណាងមិនមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់