ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្ដាលឲ្យយុវជន ២នាក់រងរបួសធ្ងន់ស្រាល

កោះកុងៈ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៨និង៣៥នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើក ចំណុចមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បង្កឡើងដោយរថយន្ត បុកជាមួយនឹងម៉ូតូ រួចបើករត់គេចខ្លួនបាត់ ។

យោងតាមប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តបង្កម៉ាក Camary ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-3769
បណ្តាលឲ្យមនុស្សរងរបួស ២នាក់ប្រុស ក្នុងនោះធ្ងន់ម្នាក់ ត្រូវបានសង្គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវ រករថយន្តបង្ក ចំណែកម៉ូតូជនរងគ្រោះ បានយកមករក្សាទុកនៅអធិការដ្ឋាន។

មូលហេតុ៖ រថយន្តបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់