ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកទទួលបញ្ចាំ ២នាក់ ពាក់ព័ន្ធករណី…

តាកែវៈ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការដឹកនាំបញ្ជាពីលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវ និងដកហូតបានរថយន្តចំនួន ០២គ្រឿង មួយគ្រឿងមានម៉ាក Fortuner ពណ៌ទឹកប្រាក់ ស៊េរី២០១៦ ពាក់ស្លាកលេខ 68A-052.41 និងទី២ម៉ាក Fortuner ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 68A-140.07 ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅប្រទេសវៀតណាម ដោយជនសង្ស័យមានឈ្មោះ ច្រឹង ធីវី ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម ធ្វើសកម្មភាពជួលរថយន្តទាំង ០២គ្រឿងខាងលើពីឈ្មោះ វី ង៉ុកទៀង ភេទស្រី អាយុ ៤២ឆ្នាំ និងឈ្មោះ កាវ វាំងចាំ ភេទប្រុស អាយុ ៣៧ឆ្នាំ ទាំង២នាក់ រស់នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម មកដាក់បញ្ចាំឲ្យឈ្មោះ ហេង ស្រីវ៉ាន ភេទស្រី អាយុ ៤៦ឆ្នាំ និងឈ្មោះ ស្តើង សុខន ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។

បច្ចុប្បន្នរថយន្តទាំង ០២គ្រឿង បានប្រគល់ជូនម្ចាស់ដើមវិញ ចំណែកអ្នកទទួលបញ្ចាំ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់