ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ប្រធានក្រុមហ៊ុនចុងធៀនយន់ហ័រគៀងឆៃម្នាក់ ត្រូវជនសង្ស័យខ្ចីរថយន្តជិះ បែរជាយកទៅបញ្ចាំ

ភ្នំពេញ: នៅថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ២០និង០០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភលើទំនុកចិត្ត (ខ្ចីរថយន្តយកទៅបញ្ចាំ) ចំណុចក្នុងបរិវេណខុនដូរស៊ីងហួយឈឹង ផ្លូវសហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២០និង០០នាទី ។

ជនសង្ស័យឈ្មោះ ចាន់ មីខាង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២១ ផ្លូវបេតុង ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅមុខខុនដូរស៊ីងហួយឈឹង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម គ្មានសារធាតុញៀន បានប្រើល្បិចខ្ចីរថយន្ត ជនរងគ្រោះឈ្មោះ HUANG GUOJIAN ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរប្រធានក្រុងមហ៊ុនចុងធៀនយន់ហ័រគៀងឆៃ ជនជាតិចិន ស្នាក់នៅខុនដូរស៊ីងហួយឈឹង ផ្លូវសហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខED8711802 ។

សម្ភារ:បាត់បង់៖ រថយន្ត ០១គ្រឿងម៉ាក លុចស៊ីស RX330 ពណ៌ស ផលិតឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8417 ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់