ព័ត៌មានជាតិ

អាសូរណាស់! យាយតារវល់ទៅលក់អេតចាយ មកវិញចៅលង់ទឹកស្លាប់

បន្ទាយមានជ័យៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ចន្លោះពីម៉ោង៣ទៅម៉ោង៤ រសៀល មានករណីក្មេងលង់ទឹកស្លាប់ ស្ថិតនៅភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

ជនរងគ្រោះឈ្មោះ ដឿន ឧីវ អាយុ០៩ឆ្នាំ ភេទប្រុស នៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងក្មេង០២នាក់ទៀត បាននាំគ្នាទៅលេងទឹកស្រះ នៅខាងលិចភូមិ ដែលស្រះនោះមានទំហំ១៥x៣០ម៉ែត្រ ជម្រៅ៣ម៉ែត្រ។

សូមបញ្ជាក់ថា ក្មេងរងគ្រោះដែលស្លាប់នោះ ឪពុកម្តាយ ទៅរកស៊ីនៅថៃអស់ ទុកកូនឲ្យយាយតាមើល តែថ្ងៃកើតហេតុយាយតា មិនបាននៅផ្ទះទេ ទៅលក់អេតចាយនៅសិរីសោភ័ណ ទុកចៅជាមួយអ្នកជិតខាង លុះដល់ម៉ោងខាងលើបងប្អូនតេប្រាប់ថា ចៅលង់ទឹកស្លាប់។

បច្ចុប្បន្ន សពត្រូវបានបងប្អូនយកមកទុកនៅផ្ទះយាយតា ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់