(ម៉ានីល)៖ ថាមនុស្សយ៉ាងហោច ១៧នាក់បានស្លាប់ និង៤០នាក់ទៀតត្រូវបានជួយសង្រ្គោះ បន្ទាប់ពីយន្ដហោះយោធាហ្វីលីពីនមួយគ្រឿងបានធ្លាក់ នៅថ្ងៃអាទិត្យនេះ។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana។
លោក Delfin Lorenzana បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថាយន្ដហោះយោធាខាងលើដែលមានផ្ទុកមនុស្សយ៉ាងហោច ៨៥នាក់បានធ្លាក់កំឡុង ព្យាយាមចុះចតនៅលើកោះ Jolo នៃខេត្ត Sulu។ លោកបន្ថែមថា មកទល់ពេលនេះ មនុស្ស៤០នាក់ត្រូវបានជួយសង្គ្រោះពីបំណែកដែលបានឆាបឆេះនៃ យន្ដហោះយោធាដឹកជញ្ជូនធុន C-130។
យោធាហ្វីលីពីនមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យយន្ដហោះយោធាខាងលើធ្លាក់នោះទេ រីឯក្រុមអ្នកជួយសង្រ្គោះកំពុងបន្ត ប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេនៅឡើយ៕
ប្រភព៖ AFP
មតិយោបល់