ព័ត៌មានជាតិ

កំពុងជក់ដៃផង! ភ្លេចសួរបងសមត្ថកិច្ចចុះចាប់ថ្ងៃណា? មានអីជាប់ទាំងអស់គ្នា

ប៉ៃលិន: នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ (លេងបៀ) ចំណុចផ្ទះរបស់ឈ្មោះ ជួ វិបុត្រ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ។

វត្ថុតាងដកហូតរួមមាន៖
-កន្ទេល ០២
-បៀចំនួន៥២សន្លឹក
-ចានជ័រ ០២
-លុយលកម្រាល២៣,៥០០៛ (ពីរម៉ឺនបីពាន់ប្រាំរយរៀលគត់) និងបាននាំខ្លួនអ្នកលេង រួមទាំងម្ចាស់ផ្ទះចំនួន ០៤នាក់ (ប្រុស ០១)។

សមត្ថកិច្ចឃាត់ខ្លួនអ្នកលេងមានឈ្មោះដូចខាងក្រោម៖
១- សឿន ខុន ភេទស្រី អាយុ ៦០នាក់ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
២- រ៉េន ម៉ៅ ភេទស្រី អាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៣- លី ភ័ស្ស ភេទស្រី អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៤- ជួ វិបុត្រ (ម្ចាស់ផ្ទះ) ភេទប្រុស អាយុ ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជំនាញបានអនុវត្តតាមនីតិវិធីបានអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញដោយមានបងប្អូនមកធានាឲ្យវិលទៅផ្ទះ ៕

មតិយោបល់