កណ្ដាលៈ នៅវេលាម៉ោង០៩ និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកបើករថយន្តបង្ក បុកមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ បណ្ដាលឲ្យរងរបួស ពេលកំពុងឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបងស្រីនាំខ្លួន យកមកប្រគល់ឲ្យសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីអនុវត្តតាមផ្លូវច្បាប់ហើយ។
មកដល់ពេលនេះ មន្ដ្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ កំពុងធ្វើការសួរនាំជនបង្ក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ ដោយអ្នកបើករថយន្តបង្កម៉ាក Tacoma ពាក់ស្លាកលេខ ភ្នំពេញ 2S-3669 ពេលធ្វើដំណើរមកដល់ចំណុចស្តុបព្រែកហូរ បានបើកបរបំពានមិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ ដែលមានឈ្មោះ អ.ឯក ទូច សៅហេង បញ្ជាឲ្យអែបខាង មិនតែប៉ុណ្ណោះថែមទាំងបើកបំបុក បណ្តាលឲ្យប៉ើងនគរបាលចរាចរណ៍ខ្ទាត ៥ម៉ែត្ររងរបួសធ្ងន់(បាក់ជើងទាំងពីរ និងរបួសក្បាលទៀត) ហើយតៃកុង បានរត់គេចខ្លួនទៅបាត់៕
មតិយោបល់