ព័ត៌មានអន្តរជាតិ

នាវាឆ្មាំសមុទ្រជប៉ុន ធ្វើទស្សនកិច្ចនៅវៀតណាម

វៀតណាមៈនាវាហ្វឹកហាត់ឆ្មាំសមុទ្រជប៉ុនកូជីម៉ា កាលពីថ្ងៃចន្ទបានបោះយុទ្ធកានៅលើកំពង់ផែ Tien Sa នៅទីក្រុង Da Nang ភាគកណ្តាលរបស់ប្រទេសវៀតណាម ប្រមាណ ៦០០ គីឡូម៉ែត្រ ភាគ ខាងត្បូងនៃរដ្ឋធានីហាណូយដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាមួយទៅប្រទេស វៀតណាម។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៥ ខែកក្ដានេះ។

ទីភ្នាក់ងាររបស់រដ្ឋវៀតណាម VNA បានរាយការណ៍ថា ក្នុងអំឡុងទស្សនកិច្ច នេះពីថ្ងៃចន្ទដល់ ថ្ងៃសុក្រ មេបញ្ជាការនាវានេះ នឹងជួបសំដែងការគួរសមជាមួយថ្នាក់ ដឹកនាំនៃគណៈកម្មាធិការ ប្រជាជនទីក្រុង Da Nang មានបញ្ជាការឆ្មាំសមុទ្រវៀតណាម និងបញ្ជាការនៃកងឆ្មាំឆ្នេរសមុទ្រ តំបន់ ២របស់ប្រទេសវៀតណាម។

ទីភ្នាក់ងាររបស់រដ្ឋវៀតណាម VNA និយាយថា ក្រៅពីនេះនាវិកនាវានេះនឹងទៅទស្សនាមជ្ឈមណ្ឌលសម្របសម្រួលជួយសង្គ្រោះ និងរុករកតាមឆ្នេរសមុទ្រក្នុងតំបន់១ និងលេងប្រកួតកីឡាបាល់ទះមិត្តភាពជាមួយកងឆ្មាំឆ្នេរសមុទ្រតំបន់២ របស់វៀតណាម។

នេះជាលើកទីបួនដែលនាវាឆ្មាំសមុទ្រជប៉ុនបានបង់ធ្ចើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀត ណាម និងលើកទីពីរ ក្នុងការធ្វើដំណើរតាមនាវាកូជីម៉ាទៅកាន់ប្រទេសវៀតណាម៕

មតិយោបល់