ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបក្មេងទំនើងប្រុសស្រីធ្វើសកម្មភាពបង្ហោះម៉ូតូនិងកែឆ្នៃភ្លើងខុសបច្ចេកទេស…

ក្រចេះ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរឬស្សី បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស-ស្រី មួយក្រុមមានគ្នាចំនួន១២នាក់ បន្ទាប់ពីពួកគេបានធ្វើ សកម្មភាពជិះម៉ូតូអនាធិបតេយ្យ​(កែឆ្នៃភ្លើងខុសបច្ចេក ទេសនិងបង្ហោះម៉ូតូ) បង្កការរំខាននិងប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវទីប្រជុំជនតាមភូមិសាស្រ្តសង្កាត់អូរឫស្សី ក្រុងក្រចេះ ។ ពួកគេត្រូវបាន នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើកិច្ចសន្យាអប់រំ និងប្រគល់ទៅឲ្យអាណាព្យាបាល ដើម្បីយកទៅអប់រំបន្ត។ ចំណែកម៉ូតូចំនួន ០៧គ្រឿង ត្រូវរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាន។

មតិយោបល់