ក្រចេះ: យោងតាមផេក នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ១៥នាទី មានករណីបុរសម្នាក់ដុតផ្ទះពូរបស់ខ្លួនមានទំហំ ៤មx៥ម ប្រក់ស័ង្កសី ជញ្ជាំងក្ដារ ត្រង់ចំណុចដីសម្បទានសង្គមកិច្ច ស្ថិតភូមិស្វាយជ្រុំ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
ម្ចាស់ផ្ទះឈ្មោះ ឡុញ វៀន អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ស៊ា នា អាយុ ៣៨ ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយជ្រុំ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
ជនសង្ស័យឈ្មោះ វៀន ជីវ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ ភា ស៊ីណា អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិ/ឃុំខាងលើ (ត្រូវជាក្មួយ)។
ដំណើររឿង៖ ជនរងគ្រោះបានឲ្យផ្ទះខាងលើទៅជនសង្ស័យស្នាក់នៅបណ្ដោះអាសន្ន ចំណែកខ្លួនទៅរស់នៅឯរោងស្រែឆ្ងាយពីភូមិជាមួយប្រពន្ធ។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យមានទំនាស់ពាក្យសម្ដីជាមួយប្រពន្ធ ក៏ធ្វើសកម្មភាពដុតផ្ទះឆេះអស់តែម្ដង បន្ទាប់មករត់គេចខ្លួនបាត់ មុនពេលកម្លាំងនគរបាលចុះទៅដល់កន្លែងកើតហេតុ។
បច្ចុប្បន្ន កម្លាំងជំនាញ កំពុងស្រាវជ្រាវតាមរកមុខសញ្ញា ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់