សៀមរាបៈ កាលពីវេលាម៉ោង ១និង៥៥នាទីរសៀលថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ កម្មករម្នាក់ចុះបេះត្រកួនរអិលជើងធ្លាក់ចូលទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់ ហេតុការណ៍នេះកើតឡើងក្នុងភូមិគោកត្នោត សង្កាត់គោកចក ក្រុង/ខេត្តសៀរាប។
ជនរងគ្រោះឈ្មោះ ឆម ឈឿត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិកើតហេតុខាងលើ ។
មូលហេតុ៖ ជនរងគ្រោះចុះបេះត្រកួន ហើយមិនចេះហែលទឹក។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធឃាតកម្ម ក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
មតិយោបល់