ព័ត៌មានជាតិ

ទៀតហើយ! ផ្ទុះសេខ្សែភ្លើង ផ្ទះមួយខ្នងឆេះយ៉ាងសន្ធោសន្ធៅ

បន្ទាយមានជ័យ: កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៥០នាទី មានករណីអគិ្គភ័យឆេះផ្ទះមួយកន្លែង ស្ថិតភូមិកំពង់ថ្កូវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ម្ចាស់ផ្ទះឈ្មោះ ឈួន សុផល ភេទប្រុស ប្រពន្ធឈ្មោះ ឃុត ស្រីពៅ។

សម្ភារ:ខូចខាត៖
– ផ្ទះមានទំហំ ៦ម៉ែត្រ×៩ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ។
– សម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។

មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង។

ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ១គ្រឿង ប្រើទឹកអស់ ១រថយន្ត។ រលត់ទៅវិញនៅវេលាម៉ោង ១៥ និង ៣០នាទី៕

មតិយោបល់