កណ្ដាលៈ កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីបុរសម្នាក់អត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ហួរ សុភាព ភេទប្រុស អាយុ ៣៧ឆ្នាំ មានលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានត្រឡប់មកពីធ្វើការនៅភ្នំពេញ មកលេងផ្ទះម្តាយឯភូមិឃុំខាងលើ ពេលមកដល់ផ្ទះ ជនរងគ្រោះ បានទិញស្រាបៀរយកទៅផឹកជាមួយបងប្អូនអ្នកជិតខាង លុះផឹកស្រារហូតដល់ម៉ោងប្រមាណ ៤និង៤២នាទី ទើបត្រឡប់មកផ្ទះវិញ ចូលក្នុងបន្ទប់ រួចបិទទ្វារឡើងជិត ពេលម្តាយឈ្មោះ ជា អេង បានមកដល់ផ្ទះ ឃើញទ្វារផ្ទះបិទ ក៏ឲ្យប្អូនថ្លៃឈ្មោះ កែន អយ ភេទស្រី ទៅយកទូរស័ព្ទនៅក្នុងផ្ទះ ពេលនោះប្អូនថ្លៃរៀបចំបើកទ្វារ តែមិនទាន់បានបើកផង ស្រាប់តែឃើញជនរងគ្រោះតាមប្រឡោះជញ្ជាំងចងកនៅក្នុងផ្ទះ ឃើញដូច្នេះ ប្អូនថ្លៃ បានរត់មកប្រាប់បងស្រីដែលត្រូវជាម្តាយជនរងគ្រោះថា ជនរងគ្រោះបានចងកនៅក្នុងផ្ទះស្លាប់បាត់ហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះដល់ទីតាំង ត្រួតពិនិត្យរួចប្រគល់សពជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់