ខណៈដែល លោក ពៅ ពិសិដ្ឋ ត្រូវគេកត់សម្គាល់ថា ទទួលបានឱកាសសម្ដែង ដោយសារតែការខ្នះខ្នែងរបស់បងស្រី គឺ កញ្ញា ពៅ លីដា និងម្ដាយ ពេលនេះ លោក ពៅ ពិសិដ្ឋ ស្រាប់តែមានទីផ្សារដោយឯងៗ។
លោក ពៅ ពិសិដ្ឋ បានសារភាពថា ឱកាសបានសម្ដែងរបស់លោកក្នុងរឿងម្ដងៗ គឺពិតជាបានពីការស្រវាស្រទេញរបស់ម្ដាយ និងបងស្រី ដែលប្រឹងសុំពីផលិតករ។ ប៉ុន្តែប្រមាណជា១ឆ្នាំចុងក្រោយនេះ លោកថា ទីផ្សារសិល្បៈរបស់លោក មានការឈានឡើងដោយឯងៗ ដោយមានផលិតករ និង ម្ចាស់ផលិតផលនានា ទាក់ទងអោយថត ឬ អោយដើរម៉ូដ។
លោករវល់នឹងការងារសិល្បៈស្ទើរតែគ្មានសម្រាកនៅផ្ទះនាង ដែលកាលពីមុន គឺទំនេរភាញច្រើន ហើយដើរតែតាមបងស្រី។ ជាក់ស្ដែងត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ លោកទទួលបានតួឯកចំនួន២រឿង ខណៈដែលខាងផលិតករផ្សេងទៀត ក៏ទាក់ទងអោយសម្ដែងជាតួឯកផងដែរ ប៉ុន្តែជាន់គ្នា ហើយលោកមិនហ៊ានទទួល។ លោកថារាល់ថ្ងៃលោកមានទីផ្សារសិល្បៈស្ទើររកពេលសម្រាកមិនបាន ប៉ុន្តែលោកនៅយល់ថា ខ្លួនមានឱកាសថ្ងៃនេះ ដោយសារបងស្រី និង ម្ដាយ។
កញ្ញា ពៅ លីដា បានអះអាងថា លោក ពៅ ពិសិដ្ឋ រាល់ថ្ងៃសម្ដែងផង ដើរម៉ូដផង គឺច្រើនជាងនាងនោះផង ជាពិសេសក្នុងពេល ដែលនាងពត់ធ្មេញហើយមិនអាចទទួល ការសម្ដែងបាន។ កញ្ញាសប្បាយចិត្តយ៉ាងខ្លាំង ដែលប្អូនប្រុសក៏ឡើងកូដ ហើយនាង ក៏នៅតែមានទីផ្សារ ដែលមានន័យថាជោគជ័យនៅលើវិថីសិល្បៈទាំងបងទាំងប្អូន៕



























មតិយោបល់