ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងវ៉ាក់អើ ជិះបុកគ្នាដួលរងរបួសសងខាង

ភ្នំពេញ: មនុស្ស២នាក់រងរបួសយ៉ាងដំណំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគ្នាក្នុងដំណើរស្របទិស កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសេ១២៥ ជិះពីជើងទៅត្បូង ដល់ចំណុចខាងលើ វ៉ាក់អើរថយន្តឆ្លងកាត់ ទើបហ្វ្រាំងបង្អន់ល្បឿន ត្រូវបានម៉ូតូស្កុបពីបើកស្របទិស ជ្រុលទៅបុកពីក្រោយ បណ្តាលឲ្យដួលរងរបួសសងខាង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមសង្គ្រោះ៧១១ ទៅជួយជូតលាងរបួស ឲ្យជនរងគ្រោះ ហើយភាគីសងខាងសម្របសម្រួលគ្នា ដោយព្យាបាលរបួសរៀងខ្លួនដើម្បីបញ្ចប់រឿង៕

មតិយោបល់