កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង ១០ និង ០០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ សុខ ផារ៉ុម ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ចំណែកឯជនរងគ្រោះឈ្មោះ ធឺម សាន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ អ្នកទាំង២ មានទីលំនៅភូមិ/ឃុំខាងលើ។
វត្ថុតាងដកហូតបាន៖ កៅអីដែក ០១ ។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យនិងជនរងគ្រោះ មានទំនាស់ពាក្យសម្តីជាមួយគ្នាក្នុងវង់ផឹកស៊ី ជនសង្ស័យបានយកកៅអីដែក វាយមកលើជនរងគ្រោះ ០៣កៅអី បណ្តាលឲ្យរងរបួស កដៃខាងឆ្វេង ០១កន្លែង បែកថ្ងាស ០១កន្លែង ដេរ ០៣ថ្នេរ និងរបួសក្បាល ០១កន្លែង បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់