ផ្ទះ ព័ត៌មានជាតិ ដោយសារ Power ...

ដោយសារ Power bank និងសូឡា ផ្ទះ១ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចទាំងស្រុង

0

បាត់ដំបង: នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីព្រឹក​ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតត្រង់ចំណុចភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះឈ្មោះ ទូច អន ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ឆេះទាំងស្រុង ទំហំ ៥មx៥ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្បូវ ក្រាលក្តារ ។

សម្ភារ:ខូចខាត៖
-ឆេះផ្ទះ ១ខ្នង
-ឆេះធុងបាស់១
-ឆេះផ្ទាំងសូឡា ១ផ្ទាំង
-ឆេះអង្ករ ១បាវ
-ឆេះអាគុយ
-ឆេះអត្តសញ្ញាណប័ណ្ណ ៣សន្លឹក
-អត្រានុកូលដ្ឋាន ៦សន្លឹក
-ឆេះឈើថ្មី ២គីប(ត្រៀមសម្រាប់លើកផ្ទះ)
-ឆេះស័ង្កសីចំនួន ៣៥សន្លឹក
– ឆេះប្រាក់រៀលចំនួន ៤៦ម៉ឺនរៀល
-សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
-ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

មូលហេតុ៖ Power bank ដែលសាកចោល និងសូឡា។

បញ្ជាក់៖ ករណីនេះពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងយឺតពេល ហើយគោលដៅនៅឆ្ងាយពីស្ថានីយ៍ពន្លត់៕

មតិយោបល់

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.