ព័ត៌មានជាតិ

លែងមែនទែនហើយ! យានយន្តជាច្រើនគ្រឿង ត្រូវសមត្ថកិច្ចឃាត់ផាកពិន័យ

ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក ចំនួន​១០​នាក់ សហការ​ជាមួយ កម្លាំង​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​ចំនួន​១០​នាក់ បាន​ចុះ​យុទ្ធនាការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅលើ​ផ្លូវ​វិថី​ឯករាជ្យ ត្រង់ចំណុចមុខ​វេទិកា​៧​មករា ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ ។​

ជា​លទ្ធផល​បាន​រកឃើញ ៖
-​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ៧៣​នាក់ ធ្វើការ​ផាកពិន័យ​​
-​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​ចំនួន​១០​គ្រឿង ធ្វើការ​ផាកពិន័យ​។​
-​ម៉ូតូ​គ្មាន​ស្លាក​លេខ​ចំនួន​៤៦​គ្រឿង ធ្វើការ​ផាកពិន័យ និង​ណែនាំ​ឲ្យ​ទៅធ្វើ​ស្លាក​លេខ។​
-​បានធ្វើ​ការណែនាំ​ម្ចាស់​រថយន្ត​គ្មាន​ស្លាក​លេខ ចំនួន​០២​គ្រឿង ឲ្យ​យក​ស្លាក​លេខ​មក​ពាក់ ទើប​ឲ្យ​ត្រឡប់​ទៅវិញ។​
-​ឃាត់​ម៉ូតូ​បើកបរ​ដោយ​ជនបរទេស មិន​ពាក់មួក​សុវត្ថិភាព គ្មាន​កញ្ចក់​មើល​ក្រោយ និង​គ្មាន​ស្លាក​លេខ​ចំនួន​០៦​គ្រឿង យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក។​
-​ឃាត់​ម៉ូតូ​កង់​បី បើកបរ​ដោយ​ជនបរទេស គ្មាន​ស្លាក និង គ្មាន​បណ្ណ​បើកបរ​ចំនួន​០១​គ្រឿង យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក។​
-​ឃាត់​រថយន្ត​បើកបរ​ដោយ​ជនបរទេស ​គ្មាន​បណ្ណ​បើកបរ​ចំនួន​០៩​គ្រឿង បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។​
-​ត្រួត​ពិនិត្យឃើញ ជនបរទេស​មាន​បណ្ណ​បើកបរ​កម្ពុជា ត្រឹមត្រូវ​ចំនួន ២៦​នាក់ ។​

​លោក​វរសេនីយ៍ឯក​ព្រហ្ម ពៅ បាន​បញ្ជាក់ថា យុទ្ធនាការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នឹង​ធ្វើជា​រៀងរាល់ថ្ងៃ​ជាប់​ជាប្រចាំ៕

មតិយោបល់